ផ្នែកសង្រ្គោះបន្ទាន់និងរថយន្តសង្គ្រោះ

បន្ទប់សង្រ្គោះបន្ទាន់របស់យើងខ្ញុំមានគ្រែទូទៅចំនួនបី និងគ្រែសំរាប់សង្រ្គោះបន្ទាន់ចំនួនមួយ

បើកបំរើជូន24ម៉ោងជារៀងរាល់ថ្ងៃ ព្រមទាំងមានគិលានុបដ្ឋាយិកា និងវេជ្ជបណ្ឌិតដែលពោរពេញ

ដោយបទពិសោធន៍សំរាប់បំរើជូននូវករណីសង្រ្គោះបន្ទាន់។

សេវាសង្រ្គោះបន្ទាន់បំរើជូនមានដូចខាងក្រោម:

អ្នកជំងឺដែលមានសភាពឈឺធ្ងន់ធ្ងរ ពួកគេទាំងនោះសុទ្ធតែត្រូវការការសង្រ្គោះ និងថែទាំជាបន្ទាន់ដើម្បី

ធ្វើរោគវិនិច្ឆ័យ និងទទួលបានការព្យាបាលភ្លាមៗ និងអ្នកដែលរងរបួសផ្សេងៗយើងក៏ផ្តល់ជូននូវការ

ព្យាបាលជាបន្ទាន់ដើម្បីអោយពួកគេមានស្ថានភាពល្អឡើងវិញ ហើយយើងនឹងបញ្ចូនបន្តទៅបន្ទប់ ICU

ប្រសិនបើជាករណីជំងឺធ្ងន់ធ្ងរដែលត្រូវវះកាត់

-ធ្វើការណាត់ជួបអ្នកជំងឺជាប្រចាំ

-លាងរបួសនិងវះកាត់តូច

-តាមដានសភាពអ្នកជំងឺក្រោយពេលធ្វើ Endoscopies និងMinor Surgery ផ្សេងៗ។ 

លេខទូរស័ព្ទរថយន្តសង្រោ្គះ 099 667066

 


បន្ទប់ប្រពោធនកម្ម 

គ្រែចំនួនពីរនៅក្នុងបន្ទប់ ICU (បន្ទប់ប្រពោធនកម្ម) របស់យើងខ្ញុំមានបំពាក់នូវបរិក្ខាពេទ្យគ្រប់

គ្រាន់ និងបច្ចេកវិជ្ជាទំនើប។ បុគ្គលិកបន្ទប់ ICU រួមមានវេជ្ជបណ្ឌិត គិលានុបដ្ឋាយិកា និងជំនួយការ

គិលានុបដ្ឋាយិកា វេជ្ជបណ្ឌិតសង្រ្គោះបន្ទាន់ អ្នកធ្វើចលនា និងឱសថការី។

អ្នកជំងឺត្រូវបានផ្តល់នូវបរិក្ខាពិសេសៗនៅក្នុងបន្ទប់របស់ពួកគេដោយយោងទៅតាមស្ថានភាព

របស់អ្នកជំងឺ ដែលមានដូចជា ម៉ាស៊ីនវាស់ចង្វាក់បេះដូង វាស់សម្ពាធឈាម និងវាស់សង្វាក់នៃ

ដង្ហើម ម៉ាស៊ីនជំនួយក្នុងការដកដង្ហើមអាចជួយអ្នកជំងឺដែលមានបញ្ហាក្នុងការដកដង្ហើមរហូតដល់

ពួកគេអាចដកដង្ហើមបានដោយខ្លួនឯង។ បរិក្ខានៅក្នុងបន្ទប់ ICU មានច្រើនប្រភេទ ដូចច្នេះ

អ្នកជំងឺ និងគ្រួសារត្រូវបានទទួលការលើកទឹកចិត្តក្នុងការសាកសួរមកកាន់បុគ្គលិកពួកយើងនូវសំណួរ

នានាដែលទាក់ទងទៅនឹងដំណើរការនៃការមើលថែទាំមនុស្សជាទីស្រលាញ់របស់ពួកគេ។

 

ផ្នែកសេវាសង្រ្គោះបន្ទាន់ពួកយើងមានគោលបំណងពីរ

គឺផ្តល់ជូនអ្នកជំងឺនូវការតាមដានដោយយកចិត្តទុកដាក់ និងផាសុខភាពពីសំណាក់ក្រុមគ្រូពេទ្យ និង

គិលានុបដ្ឋដែលមានបទពីសោធន៍ ហើយការយកចិត្តទុកដាក់បែបនេះ នឹងជួយអោយអ្នកជំងឺមាន

សភាពប្រសើរឡើងវិញ ហើយនឹងបញ្ចូនបន្តទៅផ្នែក IPD (ផ្នែកសំរាកព្យាបាល)

 

វេជ្ជបណ្ឌិតផ្នែកសង្រ្គោះបន្ទាន់យើងខ្ញុំនឹងស្ថិតនៅក្នុងបន្ទប់វះកាត់ក្នុងការត្រួតពិនិត្យនូវអ្នកជំងឺនានា។

អ្នកឯកទេសដែលពាក់ព័ន្ធគឺស្ថិតនៅបន្ទប់ ICUជារៀងរាល់ថ្ងៃ ដើម្បីតាមដាននូវប្រភេទជំងឺនិមួយៗ

របស់ពួកគេ។

 

 

ជីវៈប្រវត្តិវជ្ជបណ្ឌិត

 • Sophareine Samphon
 • Chantha Hor
 • Rathvirak Niv
 • Sophearachna Ravuth
 • Ratana Kea
 • Mala Ngy
 • Kimdany Sam Ang
 • Kongdany Chea
 • Pros Ly
 • Sopheap Bou
 • Sengleap Men
 • Vannarith Kao
 • Sokchann Khan
 • Marineth Sok
 • Koung Sok
 • Oy Heang
 • Libertine Man
 • Sovutha Sun
 • Heng Sok
 • Solina Say
 • Solinina Kong
 • Ratha Mlis
 • Chhiv Ieng Ly
 • Pisey Pen
 • Cheng Niep Ou
 • Borang Mao
 • Sopheak Mak
 • Sokuntheavy Ly
 • Chanmoniroth Lim
 • Phearith Lek
 • Rerksa Prak
 • Sina Ry
 • Chanlina Vong
 • Chantheary Vann
 • Sovannaroth Ty
 • Chanseiha Thoeurng
 • Pichnissay Tim
 • Tholyta Thai
 • Ratha Soum
 • Gaetan Khim
 • Pagna Kep
 • Vanna Keo
 • Sophanna Heng
 • Sokchan Sim
 • Thong Phe
 • Tola Hok
 • Leakhena Som