ផ្នែកសម្ភព និងរោគស្រី្ត

. ការថែទាំមុនពេលសំរាល

យើងផ្តល់ជូនការថែទាំស្រ្តីអំឡុងពេលមានផ្ទៃពោះ។ ជួបជាមួយនឹងវេជ្ជបណ្ឌិតផ្នែកសម្ភពដែលមាន

បទពិសោធន៍នៅ ក្នុង និងក្រៅប្រទេស។ ពួកយើងផ្តល់ជូននូវការធ្វើ អ៊ុលត្រាសោន្តនិងការធ្វើតេស្ត

ឈាមនានានៅអំឡុងពេលមានផ្ទៃពោះ។

លើសពីនេះ យើងក៏ផ្តល់ជូននូវថ្នាក់អប់រំសុខភាពផ្ទៃពោះមុនពេលសំរាលដែលវាជាកត្តាដ៏សំខាន់និងមាន

ប្រយោជន៍បំផុតសំរាប់អ្នកបែបបទនៃការសំរាល និងកាថែទាំក្រោយពេលសំរាល

+វគ្គសិក្សារួមមាន

·        ទី១ ការមានផ្ទៃពោះ និងសម្រស់ខ្ញុំអំឡុងពេល៩ខែ

·        ទី២ របៀបរៀបចំខ្លូននៅពេលសំរាល

·        ទី៣ កំណើតទារក (ជឿជាក់លើខ្លួនឯងនិងសភាវគតិ)

·        ទី៤ ទឹកដោះម្តាយ (កាដូនៃធម្មជាតិ និងការបំបៅដោះកូន)

·        ទី៥ របៀបថែទាំទារក

·        ទី៦ រយះពេលក្រោយសំរាល (តើមានអ្វីកើតឡើង?)

ក្រុមការងារឆ្មបរបស់ពួកយើងនឹងផ្តល់នូវចំណេះដឹង និងបទពិសោធន៍ល្អៗជូនដល់លោកអ្នក ដើម្បីធ្វើ

អោយប្រាកដថា អ្នកបានរៀបចំខ្លួនរួចរាល់ក្នុងការក្លាយជាម្តាយម្នាក់។  

យើងពេញចិត្តក្នុងការផ្តល់សេវាកម្មដ៏ល្អបំផុតទៅកាន់អ្នកដើម្បីសំរេចនូវបទពិសោធន៍នានាក្នុងការ

ក្លាយជាម្តាយឪពុក។

 

. ជំរើសក្នុងការសំរាល

គ្លីនិចរបស់ពួកយើង ផ្តល់ជូននូវមធ្យោបាយក្នុងការសំរាលជាច្រើនជំរើសរួមទាំងបន្ទប់សំរាលផ្ទាល់ខ្លួន

ផងដែរ។

+សំរាលតាមធម្មតា

បន្ទប់សំរាលវេជ្ជសាស្រ្តតាមបែបបុរាណគឺបានត្រួតពិនិត្យនូវសីតុណ្ហភាព និងការតុបតែងយ៉ាង

ផ្ជិតផ្ចង់សំរាប់សេវាសំរាល។ ការចាក់ថ្នាំស្ពឹកតាមឆ្អឹងខ្នងអាចជួយកាត់បន្ថយការឈឺចាប់ពេលសំរាល។

+សំរាលតាមបែបធម្មជាតិ

បន្ទប់សំរាលដោយធម្មជាតិរួមមានគ្រែសំរាប់សំរាលយ៉ាងមានផាសុខភាព បន្ទប់ទឹកឯកជន និងសាឡុង

សំរាប់គ្រួសាររបស់អ្នក។​ យើងលើកទឹកចិត្ត និងតាមដានដិតដល់តាមដំណាក់កាលនៃការ

ឈឺពោះសំរាល។ ស្រ្តីអាចដើររឺអង្គុយក្នុងបន្ទប់សំរាលរឺអាចសំរាកក្នុងទឹកក្តៅអ៊ុនៗដើម្បីកាត់បន្ថយការ

ឈឺចាប់។

+សំរាលដោយវះកាត់

ក្នុងករណីខ្លះការសម្រាលដោយវះកាត់គឺជាជំរើសសុវត្តិភាពបំផុតក្នុងការសម្រាល ប្រសិនបើម្តាយមិន

អាចសំរាលតាមបែបធម្មជាតិ រឺក៏ទារកមានសុខភាពមិនល្អ រឺក៏ទារកមានភាពមិនប្រក្រតីនៅក្នុងស្បូន

ការសំរាលដោយការវះកាត់គឺមានភាពចាំបាច់ និងសុវត្តិភាព។ក្រុមគ្រូពេទ្យនឹងជំរាបជូននូវជំរើស

នីមួយៗដល់លោកអ្នក។

ក្នុងចំណោមជំរើសមួយណាក៏ដោយដែលអ្នកបានជ្រើសរើសអ្នកនឹងទទួលបានការថែទាំដោយឆ្មប

និង ក្រុមគ្រូពេទ្យទៅលើកិច្ចការនោះ 24h/7

 

. ការមានផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់

ពួកយើងយល់ច្បាស់ថារាល់ពេលមានផ្ទៃពោះគឺជាស្ថានភាពសំខាន់សំរាប់មនុស្សម្នាក់ៗ។

យើងមានសេវាកម្មច្បាស់លាស់និងជាក់លាក់ដើម្បីជួយដល់ផលប៉ះពាល់នានាដែលកើតឡើងលើអ្នក

និងទារក។ អំឡុងពេលនៃដំណាក់កាលទាំងអស់នៅអំឡុងពេលមានផ្ទៃពោះយើងប្រាកដថាអ្នកនិងទារកនឹង

ទទួលបានការពិនិត្យយ៉ាងយកចិត្តទុកដាក់ និងជំរាបជូនដំណឹងនូវពត៏មានផ្សេងៗគ្រប់ពេល។

 

. ការតាមដានក្រោយពេលសំរាល

យើងនឹងផ្តល់ជូននូវលិខិតបញ្ជាក់កំណើតជាភាសាខ្មែរ និងអង់គ្លេស ក្រុមគ្រូពេទ្យផ្នែកកុមារនិង ឆ្មប

នឹងចាំគាំទ្រក្នុងការបំបៅដោះ និងថែទាំទារកតាមលក្ខណះបច្ចេកទេស។

បន្ទាប់ពីបានសម្រាលរួច អ្នក ក្រុមគ្រួសាររបស់អ្នក និងទារកអាចស្នាក់នៅបន្ទប់លក្ខណះឯកជនដែល

មានបន្ទប់ទឹកនៅខាងក្នុង។ ក្នុងអំឡុងពេលនៃការស្នាក់នៅ អ្នក និងទារកនឹងទទួលបានការមើលថែទាំ

ដោយវេជ្ជបណ្ឌិតផ្នែកសម្ភព ផ្នែកកុមារ និងឆ្មប។ យើងផ្តល់ជូនផងដែរនូវការពិនិត្យសុខភាពទារក

និងការចាក់វ៉ាក់សាំង។

កាតបន្ថែមសំរាប់ទារក

បន្ទាប់ពីអ្នកបានសំរាលនៅគ្លីនិចយើងខ្ញុំទារករបស់អ្នកនឹងបានទទួលនូវប័ណ្ណសមាជិកបញ្ចុះតំលៃ

ដែលមានសុពលភាព២៤ខែដំបូងបន្ទាប់ពីថ្ងៃកំណើត ដោយក្នុងនោះរួមមានការបញ្ចុះតំលៃទៅលើ

សេវាមួយចំនួនដូចជា :

·        30 % បញ្ចុះតំលៃទៅលើផ្នែកOPD រួមមានថ្នាំពេទ្យ វ៉ាក់សាំង និង ការពិនិត្យតាមដាន។

·        20% បញ្ចុះតំលៃទៅលើផ្នែក IPD​ រួមមានថ្នាំពេទ្យ វ៉ាក់សាំង ការពិនិត្យតាមដាន សំភារះប្រើ

ប្រាស់ផ្សេងៗ​និងថ្លៃបន្ទប់។

 

វេជ្ជបណ្ឌិតផ្នែកសម្ភព

·        វេជ្ជ​. សុខ ហេង

·        វេជ្ជ. ទីមពេជ្រនិស្ស័យ

·        វេជ្ជ. ទីសុវណ្ណរដ្ឋ

·        វេជ្ជ. វ៉ាន់​ ចាន់ធារី

·        វេជ្ជ. លឹម ចាន់មុន្នីរត័្ន

·        វេជ្ជ. លី ឈៀវអៀង

·        វេជ្ជ. គង់ សូលីនីណា

·        វេជ្ជ. សាយ​​សូលីណា

·        វេជ្ជ. រ៉ាវុឌ្ឍ សោភារចនា

 

ជីវៈប្រវត្តិវជ្ជបណ្ឌិត

  • Sophareine Samphon
  • Chantha Hor
  • Rathvirak Niv
  • Sophearachna Ravuth
  • Ratana Kea
  • Mala Ngy
  • Kimdany Sam Ang
  • Kongdany Chea
  • Pros Ly
  • Sopheap Bou
  • Sengleap Men
  • Vannarith Kao
  • Sokchann Khan
  • Marineth Sok
  • Koung Sok
  • Oy Heang
  • Libertine Man
  • Sovutha Sun
  • Heng Sok
  • Solina Say
  • Solinina Kong
  • Ratha Mlis
  • Chhiv Ieng Ly
  • Pisey Pen
  • Cheng Niep Ou
  • Borang Mao
  • Sopheak Mak
  • Sokuntheavy Ly
  • Chanmoniroth Lim
  • Phearith Lek
  • Rerksa Prak
  • Sina Ry
  • Chanlina Vong
  • Chantheary Vann
  • Sovannaroth Ty
  • Chanseiha Thoeurng
  • Pichnissay Tim
  • Tholyta Thai
  • Ratha Soum
  • Gaetan Khim
  • Pagna Kep
  • Vanna Keo
  • Sophanna Heng
  • Sokchan Sim
  • Thong Phe
  • Tola Hok
  • Leakhena Som